នាំយកការថែទាំដ៏មានគុណភាពខ្ពស់បំផុតដើម្បីរស់នៅក្នុងជីវិតកាន់តែរីករាយយូរអង្វែង.
ការចាប់ផ្តើមរបស់យើង
Chhlat Health បានចាប់ផ្តើមឡើងមកពីគំនិតរបស់បុគ្គលម្នាក់ ដើម្បីបង្កើតប្រព័ន្ធសុខភាពមួយដែលផ្តល់ការថែទាំដ៏មានគុណភាពខ្ពស់ដល់ពលរដ្ឋទាំងអស់ដែលខ្វះខាតក្នុងតម្លៃមួយសមរម្យ និងផ្តល់ការងារជូនដល់មនុស្សរាប់ពាន់នាក់ ។ ឥឡូវនេះបានក្លាយជាក្រុមមួយដែលមានជំនាញ និងមានពិសោធន៍ចម្រុះ ជាក្រុមមួយដែលមានបំណងប្រាថ្នាដូចគ្នាដើម្បីធ្វើកិច្ចការដ៏អស្ចារ្យ ។ ឥឡូវនេះយើងទទួលខុសត្រូវក្នុងការនាំយកសេវកម្មថែទាំសុខភាពដ៏ល្អបំផុតមកកាន់ប្រទេសកម្ពុជា ។
-ផ្តល់គោលបំណង និងអាយុយឺនយូរដល់ជនចាស់ជរាខ្មែរ
គម្រោង បច្ចុប្បន្ន
Chhlat Health កំពុងរៀបចំខ្លួនដំណើរការ (ក្នុងភាពជាដៃគូជាមួយដៃគូរបស់យើងនៅប្រទេសខ្មែរ) ។ Chhlat Health Resort. គឺជាមណ្ឌលជនចាស់ជរាដំបូងគេបង្អស់ ។ វប្បធម៌របស់ប្រជាជនកម្ពុជារយៈពេល ៣០ ឆ្នាំចុងក្រោយនេះមានការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រួសារក្នុងការចិញ្ចឹមបីបាច់កូនចៅ និងថែទាំមនុស្សចាស់ ។ ដោយសារតែវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍បានរីកចម្រើនឆ្ពោះទៅកាន់ឱកាសថ្មីនានា នោះវាបានចាប់ផ្តើមបង្កើតទិសដៅថ្មីៗដល់ជីវិត ដែលធ្វើឲ្យក្រុមគ្រួសារមានភាពមមាញឹកជាងមុន ។ មណ្ឌលចាស់ជរានេះនឹងផ្តល់របៀបថ្មីមួយដល់មនុស្សចាស់ឲ្យរស់នៅមានសុខភាពល្អ ។ មណ្ឌលនេះផ្តល់នូវចំណុចសំខាន់រួម៣យ៉ាងគឺ សុខភាពរាងកាយ, សុខភាពផ្លូវចិត្ត និងសុខភាពផ្នែកសតិអារម្មណ៍ ។ ពួកយើងកំពុងកំណត់ថ្ងៃសម្រាប់កម្មវិធីសាកល្បងរបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រមូលទិន្នន័យ និងសាកល្បងភាពត្រឹមត្រូវនៃកម្មវិធី ។
ការចូលរួម
ប្រសិនបើបងប្អូនមានបំណងប្រាថ្នាចូលរួមក្នុងគម្រោងបច្ចុប្បន្នរបស់យើងគឺគម្រោងមណ្ឌលចាស់ជរា នោះយើងទទួលយកអ្នកស្ម័គ្រចិត្តដោយមិនគិតពីកម្រិតជំនាញអ្វីឡើយ ។ មានមុខងារច្រើនដើម្បីជួយឲ្យកម្មវិធីដំណើរទៅមុខ ប៉ុន្តែយើងនឹងបង្រៀនបងប្អូននូវជំនាញទាំងអស់ដែលបងប្អូនត្រូវដឹង ហើយយើងសូមស្វាគមន៍អ្នកគ្រប់ជំនាញទាំងអស់ ។